Thursday, February 25, 2021
Home ព័ត៌មាន

ព័ត៌មាន

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមាចូលដល់ដំណាក់កាលតាំងចិត្ត ប្រឈមមុខនឹងការវាយបង្ក្រាបពីសំណាក់ ពួកយោធា

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមា ចូលដល់ដំណាក់កាលតានតឹងខ្លាំងហើយ នៅពេលនេះ ដោយបាតុករសច្ចាដណ្ដើមមកវិញឲ្យបាននូវ របបប្រជាធិបតេយ្យ ដោយសម្រេច យកការប្រឈមមុខនឹងការវាយ បង្ក្រាបពីសំណាក់ពួកយោធា។ បាតុកម្មនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ ត្រូវបានមើលឃើញថា ជាការទាញទម្លាក់ ស្ថានការណ៍កាន់អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរនាំនាំការបែកបាក់ជាតិ បន្ទាប់ពួកយោធា បានបាញ់រះសម្លាប់មនុស្ស បួននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ភូមា Irrawaddy News នៅថ្ងៃនេះ។
video

កម្ពុជាបច្ចុប្បន្នក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀន ខណៈរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់

អ្នកវិភាគនយោបាយ និងសង្គមស៊ីវិលលើកឡើងថា កម្ពុជាបច្ចុប្បន្នបានក្លាយជាឋានសួគ៌របស់ឈ្មួញគ្រឿងញៀនធំៗ ខណៈការប្រើប្រាស់និងចរាចរណ៍គ្រឿងញៀនបានកើនឡើងនៅទូទាំងប្រទេស។  កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បង្ហាញការព្រួយបារម្ភចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជា បច្ចុច្បន្ន។ លោកថា បើមិនស្រុះគ្នាធ្វើទេ ថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជាទាំងមូលតែម្តង។ ការបង្ហាញក្ដីបារម្ភនេះ ដោយលោក...
video

អ្នកវិភាគថា មេដឹកនាំបីរូប ជាផ្កាយចង្រៃបង្ខូចមុខមាត់ និងតម្លៃរបស់អាស៊ាន ទាំងមូល

អ្នកវិភាគនយោបាយនៅក្រៅប្រទេសអះអាងថា លោក ហ៊ុន សែន នៅកម្ពុជា លោក ប្រាយុត ចាន់អូចា នៅប្រទេសថៃ និងលោក មិន អូង ហ្លាំង នៅប្រទេសភូមា គឺជាផ្កាយរាសីខ្មៅ ឧបទ្រពចង្រៃ ដែលធ្វើឱ្យខូចដល់តម្លៃស្នូលរបស់អាស៊ានទាំងមូល។  សរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២២...
video

ទូតអាមេរិកនៅកម្ពុជា នឹងផ្តល់ជំនួយ ឆ្នាំ ២០២១ ដល់អ្នកជំនាញ អង្គការដៃគូនានាលើគម្រោងខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ស្ថានទូតអាមេរិកនៅកម្ពុជា បានប្រកាសស្វែងរកដៃគូអង្គការនានា ឱ្យចូលរួមដាក់ពាក្យលើគម្រោងស្នើជំនួយជាថវិកា ក្នុងការផលិតនូវរបាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារជាដើម។ សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី២២ខែកុម្ភៈនេះ ឱ្យដឹងថាគម្រោងនេះ ដើម្បីរម្លឹកនូវខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ធ្វើការវិភាគ និងវាយតម្លៃពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា  គិតមកដល់ពេលនេះ...
video

លោក ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បង្កើនការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រាប់មីនដល់ពលរដ្ឋបន្ថែមទៀត

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រាន់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ពលរដ្ឋ។ ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ ដែលលិខិតលោកផ្សព្វផ្សាយនៅថ្ងៃច័ន្ទទី២២ខែកុម្ភៈនេះ លោកបានរំលឹកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ពិសេសបងប្អូនដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យមានការប្រុងប្រយ័ត្នខ្ពស់...
video

ច្រកទ្វារអ៊ីនធើណែតជាតិ គឺជាឧបករណ៍គំរាម សិទ្ធិសេរីភាព បញ្ចេញមតិព័ត៌មាន និងឯកជនភាពនៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា បានអនុម័តនូវការបង្កើតច្រកទ្វារអ៊ីនធើណែតជាតិ កាលពីថ្ងៃពុធទី១៧កុម្ភៈ តាមអនុក្រឹតរបស់ខ្លួន ដែលជាការត្រូសត្រាយផ្លូវ បង្កើត ប្រព័ន្ធជញ្ជាំងអ៊ីនធើណែត តាមគំរូរបស់ប្រទេសចិន  ដែលជារដ្ឋប្រកាន់របប កម្មុយនិស្ត។  នេះ គឺជា ការអនុវត្តនូវ ការបញ្ជាការរឹតត្បិតមួយ ដែល ផ្ដល់អោយ លោកនាយករដ្ឋន្ត្រីហ៊ុនសែន ចាប់ផ្ដើមរឹតបន្តឹង សេរីភាព នៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា ហើយ ក្រិតច្បាប់នេះ គួរត្រូវ បានរំលាយចោលវិញ។...
video

ជនជាតិចិនម្នាក់ដែលជាមេក្លោងគ្រៀងញៀនដ៏ធំនៅកម្ពុជា បានរត់គេចខ្លួនដោយសុវត្ថិភាពពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយករណីនេះ មន្ត្រីសង្គមស៊ីវិលសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងសំណូកពុករលួយ?

ខេត្តព្រះសីហនុ៖ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានរិះគន់ទៅលើសកម្មភាព របស់សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យ ជនជាតិចិនម្នាក់ ដែលជាមេក្លោងគ្រឿងញៀនដ៏ធំនៅកម្ពុជា ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនពាក់ព័ន្ធការកែឆ្នៃ និងផលិតគ្រឿងញៀនរាប់តោននៅកម្ពុជា អាចរត់គេចខ្លួនដោយសុវត្ថិភាព ក្នុងអំឡុងពេលមន្ត្រីអនុរក្សពន្ធនាគារ(ម១) នៃគុកព្រៃស បានបញ្ជូនជនល្មើសរូបនេះ មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យរុស្សី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។ មន្ត្រីសង្គមស៊ីវិល ពោលចំអកថា...
video

អ្នកវិភាគាថា ច្បាប់ដែលបានអនុវត្តទាំងអយុត្តិធម៌ មិនមែនជាច្បាប់ ជាដាច់ខាត

អ្នកឃ្លាំមើលសង្គម ច្បាប់អយុត្តិធម៌មិនមែនជាច្បាប់ទេ។ ដូច្នេះ អ្នកជំនាញផ្នែកច្បាប់ត្រូវសុំឲ្យមានការបកស្រាយបទចោទប្រកាន់ឲ្យបានច្បាស់លាស់ ត្បិតក្នុងក្រមព្រហ្មទណ្ឌ ត្រូវបកស្រាយឲ្យបានហ្មត់ចត់ និងមិនអាចប្រាស់ចាកខ្លឹមសារដើមរបស់រដ្ឋធម្មនុញ្ញបានឡើយ។ អ្នកភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងដោយជំរុញឱ្យ អ្នកច្បាប់គួរតែធ្វើការសំណើសុំបកស្រាយ ពីបទចោទប្រកាន់ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្ត បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្នុងនោះពួកគេក៏អាចលើកយកសួរផងដែរថា តើ អ្វីទៅដែលហៅថា...
video

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាហៅ ការរិះគន់រដ្ឋាភិបាលរឿងរឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតថាធ្វើឡើងដោយ គ្មានមូលដ្ឋាន និងមានចរិតយោបាយ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា បានបញ្ចេញប្រតិកម្មចំពោះ ស្ថាប័នសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ គឺជាការអនុវត្តដោយយកតាមគំរូរបស់ប្រទេសចិន ថា ជាការរិះគន់ដែល គ្មានមូលដ្ឋាន និងមានចរិតនយោបាយ។ ការប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការ បង្កើតចក្រទ្វារអ៊ីនធឺណិតជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងរក្សាសន្តិសុខជាតិ...
video

អង្គការយូណេស្កូអះអាងថា អ្នកជំនាញអភិរក្សមិនគាំទ្រចំពោះគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខបឡើយ

អង្គការយូណេស្កូ (UNESCO) អះអាងថា អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញក្តីបារម្ភ និង ជំទាស់ចំពោះឡើយចំពោះគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខប(NagaCorp Ltd) ដែលមានទំហំ៧៥ហិកតាមានទីតាំងស្ថិតនៅជិតតំបន់អង្គរ ក្នុងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ កាលពីថ្ងៃពុធ បានឱ្យដឹងថា អង្គការអន្តរជាតិមួយនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តលើគម្រោងសាងសង់រមណីយដ្ឋានមួយរបស់ក្រុមហ៊ុនល្បែងណាហ្គាខបដែលមានទីតាំងជិតតំបន់អង្គរ។

MEDIA FEEDS

Popular

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមាចូលដល់ដំណាក់កាលតាំងចិត្ត ប្រឈមមុខនឹងការវាយបង្ក្រាបពីសំណាក់ ពួកយោធា

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមា ចូលដល់ដំណាក់កាលតានតឹងខ្លាំងហើយ នៅពេលនេះ ដោយបាតុករសច្ចាដណ្ដើមមកវិញឲ្យបាននូវ របបប្រជាធិបតេយ្យ ដោយសម្រេច យកការប្រឈមមុខនឹងការវាយ បង្ក្រាបពីសំណាក់ពួកយោធា។ បាតុកម្មនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ ត្រូវបានមើលឃើញថា ជាការទាញទម្លាក់ ស្ថានការណ៍កាន់អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរនាំនាំការបែកបាក់ជាតិ បន្ទាប់ពួកយោធា បានបាញ់រះសម្លាប់មនុស្ស បួននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ភូមា Irrawaddy News នៅថ្ងៃនេះ។