Thursday, February 25, 2021
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមាចូលដល់ដំណាក់កាលតាំងចិត្ត ប្រឈមមុខនឹងការវាយបង្ក្រាបពីសំណាក់ ពួកយោធា

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមា ចូលដល់ដំណាក់កាលតានតឹងខ្លាំងហើយ នៅពេលនេះ ដោយបាតុករសច្ចាដណ្ដើមមកវិញឲ្យបាននូវ របបប្រជាធិបតេយ្យ ដោយសម្រេច យកការប្រឈមមុខនឹងការវាយ បង្ក្រាបពីសំណាក់ពួកយោធា។ បាតុកម្មនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ ត្រូវបានមើលឃើញថា ជាការទាញទម្លាក់ ស្ថានការណ៍កាន់អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរនាំនាំការបែកបាក់ជាតិ បន្ទាប់ពួកយោធា បានបាញ់រះសម្លាប់មនុស្ស បួននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ភូមា Irrawaddy News នៅថ្ងៃនេះ។

ឥណ្ឌូនេស៊ីស្វែងរកមតិរួមជម្រុញឱ្យអាស៊ានមានចំណាត់ការលើរបបរដ្ឋប្រហារនៅភូមា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីអ្នកស្រី Retno Marsudi បានធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ និងទៅកាន់ប្រទេសសិង្ហបុរី នៅក្នុង សប្ដាហ៍នេះ ក្នុងកិច្ចប្រឹងប្រែងការទូតមួយជួយស្ដារប្រជាធិបតេយ្យនៅ ភូមាដែលធ្លាក់ចូលក្នុងរបបរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។ អ្នកស្រី Retno បានធ្វើកិច្ចចរចាស្តីពីវិបត្តិនៅភូមាជាមួយ អ្នកស្រី Erywan Yusof ដែលជាសមភាគីប៊្រុយណេ។ ប្រទេសព្រុយណេ នៅឆ្នាំនេះគឺជាប្រធានប្តូរវេននៃសមាគមអាស៊ាន ហើយសមាគមនេះក៏មានភូមាជាសមាជិកផងដែរ។

ចិនព្យាយាមបដិសេធថា ខ្លួនមិនបាននៅពីក្រោយរដ្ឋប្រហារនៅភូមានោះទេ

ស្ថានទូតរដ្ឋាភិបាលចិននៅប្រទេសភូមា បានបដិសេធជុំវិញការចោទថា ជាអ្នករុញអោយមានរដ្ឋប្រហារនៅភូមាកាលពីថ្ងៃទី១កុម្ភៈ ផ្ដួលរំលំរបបប្រជាធិបតេយ្យ នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រីសូជី។ នៅក្នុងការឆ្លើយ តបទៅនឹងសំនួរពីបណ្ដាសារព័ត៌មាន កាលពីថ្ងៃអង្គារទី១៦ ខែកុម្ភៈ ស្ថានទូតចិនប្រចាំប្រទេសភូមា បានជំរុញឱ្យគណបក្សនយោបាយទាំងអស់ នៅក្នុងប្រទេស នេះ ទំលាក់ជំហររឹងរុសហើយមកចូលរួមក្នុងកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែល ក្រុងប៉េកាំងបានហៅថាជាការខ្វែងគំនិតគ្នា ។

អាជ្ញាធរថៃដោះលែងមេបាតុករ៨នាក់ឱ្យមានសេរីភាព ខណៈនាយករដ្ឋមន្ត្រី សុំអោយមានការឯកភាពជាតិ

តុលាការព្រហ្មទណ្ឌថៃនៅថ្ងៃទី១៦កុម្ភៈនេះបានសម្រេចដោះលែងសកម្មជនគាំទ្រប្រជាធិបតេយ្យថៃ ចំនួន៨នាក់ ដែលជាមេបាតុករ ស្របពេលដែលរលកបាតុកម្មនៅថៃ កំពុងកំរើកឡើងវិញ។ កាសែតបាងកកប៉ុស្ដិ៍របស់ថៃបានចុះផ្សាយថា ក្រុមបាតុករទាំង៨នាក់នោះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែកុម្ភៈក្នុងពេលដែលពួកគាត់ដឹកនាំបាតុកម្មគាស់រំលើងឱ្យមានបាតុកម្មឡើងវិញតំណាលគ្នានៅនឹងប្រទេសភូមាជាប្រទេសជិតខាង ដែលកំពុងផ្ទុះបាតុកម្មយ៉ាងខ្លាំងប្រឆាំងរបបរដ្ឋប្រហារ ។ មនុស្សទាំងប្រាំបីនាក់នោះគឺជាមេបាតុករ នៃក្រុមយុវជនវ័យក្មេងប្រឆាំងនឹងរដ្ឋាភិបាល របស់លោក ប្រាយុទ្ធចាន់អូចា ។ ពួកគេ...

បាតុករភូមាទទូចសុំអោយអាមេរិកចូលអន្តរាគមន៍ ខណៈ យោធារំកិលរថពាសដែកត្រៀម ដើម្បីបង្រ្កាប

ក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារ នៅភូមា បានប្រមូលគ្នា និងដើរក្បួន ចូលដល់ថ្ងៃទី១០ហើយ នៅថ្ងៃចន្ទទី១៥ ខែកុម្ភៈនេះ ។ ព្រឹត្តិការណ៍ថ្ងៃនេះ កំពុងស្ថិតក្នុងភាពផុយស្រួយជាខ្លាំង ខណៈពួកយោធាបាន ដាក់ពង្រាយរថពាសដែក នៅតាមដងផ្លូវ និងទីសាធារណៈ នៅតាមទីក្រុងធំ ៗ របស់ ប្រទេស ដែលជាសញ្ញា ប្រាប់ថាពួកយោធា នឹងបង្រ្កាប...

បាតុករភូមា ចាប់ផ្ដើមប្រឆាំងចិន ខណៈពួកយោធាសុំឲ្យបាតុករ ត្រឡប់ទៅធ្វើការវិញ

បាតុកម្មនៅប្រទេសភូមា ប្រឆាំងនឹងក្រុមរដ្ឋប្រហារ កំពុងបន្តពុះកញ្ជ្រោលជាខ្លាំងដល់ថ្ងៃទី៧ ហើយ។ ក្នុងចំណោមបាតុករាប់សែននាក់ គឺបាតុកររាប់ពាន់ បានបង្វែក្បួនរបស់ពួកគេ ទៅប្រមូលផ្ដុំគ្នានៅ ខាងមុខស្ថានទូតចិន ក្នុងទីក្រុងយ៉ាំងហ្គោន ដែលមើលទៅដូចជាការឡោមព័ន្ធស្ថានទូតប្រទេសធំមួយនេះ។ ប្រទេសចិន ត្រូវបានចោទថា នៅពីក្រោយរដ្ឋប្រហាររបស់ពួកយោធាព្រោះ ប្រទេសនេះ រាំងខ្ទប់ ក្រុមប្រឹក្សាសន្តិសុខ មិនអោយចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស រដ្ឋប្រហាររបស់ពួកយោធាភូមា។ស្ថានទូតចិន...

សន្ទុះបាតុកម្មប្រឆាំងពួកយោធាភូមា បន្តពុះកញ្ជ្រោល ខណៈអាមេរិកសម្រេចដាក់ទណ្ឌកម្មលើរបបរដ្ឋប្រហារ

បាតុកម្មរបស់ប្រជាជនភូមា ប្រឆាំងរបបរដ្ឋប្រហាររបស់ពួកយោធា បានបន្តចូលដល់ថ្ងៃទី៦ហើយ នៅថ្ងៃទី១១កុម្ភៈនេះ ដោយមានភាពពុះកញ្ជ្រោល ទោះជា ពួកយោធា បានចេញបំរាម គោចរណ៍ មិនអោយមានការប្រមូលផ្ដុំក៏ដោយ។ គោលដៅរបស់ក្រុមបាតុករគឺទាមទារអោយដោះលែង មន្ត្រី ទាំងអស់របស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលក្នុងនោះមានទាំងអ្នកស្រី អ៊ុងសានសូជី ដែលជាប្រធានបក្សផងដែរ។ ពួកយោធា បានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១កុម្ភៈ...

ពួកយោភូមាចូលវាយឆ្មក់បំផ្លាញនិងរឹបអូសទ្រព្យសម្បត្តិ ស្នាក់ការកណ្ដាលគណបក្សរបស់អ្នកស្រី សូជី

កាលពីយប់ថ្ងៃអង្គារទី៩ ខែកុម្ភៈ ពួកយោធាភូមាបានលើកគ្នា ចូលទៅវាយឆ្មក់និងឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុក សាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គូន ។ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានធ្វើសេចក្ដីរាយការណ៍នៅ ថ្ងៃទី១០កុម្ភៈនេះថា ពួកយោធាបានបំផ្លាញ និងរឹបអូសទ្រព្យសម្បត្តិ នៅស្នាក់ការកណ្ដាលគណបក្សរបស់...

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ប្រកាសបើកសម័យប្រជុំពិសេស អំពីរដ្ឋប្រហារនៅភូមាខណៈបាតុកម្មផ្ទុះកាន់តែខ្លាំង

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ  នឹងរៀបចំសម័យប្រជុំពិសេសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសភូមា។ តាមការចេញផ្សាយនៃ បណ្ដាញសារព័ត៌មាន Channel News Asia  នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ នេះ គឺប្រទេសអង់គ្លេស និងសហភាពអឺរ៉ុបបានស្នើឱ្យបើកកិច្ចប្រជុំពិសេសនេះ ដោយទទួលបានការគាំទ្រពីប្រទេសចំនួន ១៩ ក្នុងចំណោម ៤៧ប្រទេស នៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
video

រលកបាតកម្មប្រឆាំងរដ្ឋប្រហារនៅភូមាបន្តចូលដល់ថ្ងៃទី៣គឺចំខួបរដ្ឋប្រហារមួយសប្ដាហ៍

ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសភូមា បានបន្តធ្វើបាតុកម្មចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃទី៨កុម្ភៈនេះ។ ក្រុមបាតុករ បានប្រកូកប្រកាសឲ្យមនុស្សម្នា ចូលរួមធ្វើបាតុកម្មឲ្យកាន់តែច្រើនឡើងៗ ។ សេចក្ដីរាយការណ៍ របស់ បណ្ដាញផ្សាយព័ត៌មាន Aljazeera  ឲ្យដឹងថាកុ្រមបាតុករ មិនត្រឹមតែជាអ្នកគាំទ្រ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនោះទេ គឺមានទាំងព្រះសង្ឃ គ្រូបង្រៀន គូ្រពេទ្យ កម្មករ និងកងទ័ពខ្លះបានដោះសំលៀកបំពាក់ឯកសណ្ឋានយោធាក៏មកចូលរួមផងដែរ។

MEDIA FEEDS

Popular

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមាចូលដល់ដំណាក់កាលតាំងចិត្ត ប្រឈមមុខនឹងការវាយបង្ក្រាបពីសំណាក់ ពួកយោធា

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមា ចូលដល់ដំណាក់កាលតានតឹងខ្លាំងហើយ នៅពេលនេះ ដោយបាតុករសច្ចាដណ្ដើមមកវិញឲ្យបាននូវ របបប្រជាធិបតេយ្យ ដោយសម្រេច យកការប្រឈមមុខនឹងការវាយ បង្ក្រាបពីសំណាក់ពួកយោធា។ បាតុកម្មនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ ត្រូវបានមើលឃើញថា ជាការទាញទម្លាក់ ស្ថានការណ៍កាន់អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរនាំនាំការបែកបាក់ជាតិ បន្ទាប់ពួកយោធា បានបាញ់រះសម្លាប់មនុស្ស បួននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ភូមា Irrawaddy News នៅថ្ងៃនេះ។