video

អង្គការយូណេស្កូអះអាងថា អ្នកជំនាញអភិរក្សមិនគាំទ្រចំពោះគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខបឡើយ

អង្គការយូណេស្កូ (UNESCO) អះអាងថា អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញក្តីបារម្ភ និង ជំទាស់ចំពោះឡើយចំពោះគម្រោងសាងសង់រមណីយដ្ឋានសិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខប(NagaCorp Ltd) ដែលមានទំហំ៧៥ហិកតាមានទីតាំងស្ថិតនៅជិតតំបន់អង្គរ ក្នុងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ កាលពីថ្ងៃពុធ បានឱ្យដឹងថា អង្គការអន្តរជាតិមួយនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តលើគម្រោងសាងសង់រមណីយដ្ឋានមួយរបស់ក្រុមហ៊ុនល្បែងណាហ្គាខបដែលមានទីតាំងជិតតំបន់អង្គរ។
video

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ព្រមានវិធានការច្បាប់ចំពោះអ្នកចែកចាយបន្តនូវព័ត៌មានមិនពិត

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានព្រមានពីវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលចែករំលែក ឬ ស៊ែរ(Share) នូវរាល់ព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព អ្នកចែករំលែកឬShare ព័ត៌មានមិនពិតនៅលើបណ្តាញសង្គម នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ឬជាកម្មវត្ថុនៃការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ច ដូចគ្នាទៅនឹងអ្នកបង្កើតនូវព័ត៌មានមិនពិតផងដែរ។លោក បញ្ជាក់ថា សម្រាប់អ្នកចាប់ផ្តើមអំពីការបញ្ចេញនូវព័ត៌មានមិនពិតនេះ គឺជាការទទួលខុសត្រូវមួយរបស់ជននោះ ប៉ុន្តែសម្រាប់អ្នកដែលចែកចាយបន្តនូវព័ត៌មានមិនពិត ក៏ជាប់ក្នុងកម្មវត្ថុនៃការស្រាវជ្រាវរបស់សមត្ថកិច្ចទៀតផង។មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បន្ថែមទៀតថា អ្នកដែលបង្កើតនូវព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតនោះ...

ឥណ្ឌូនេស៊ីស្វែងរកមតិរួមជម្រុញឱ្យអាស៊ានមានចំណាត់ការលើរបបរដ្ឋប្រហារនៅភូមា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីអ្នកស្រី Retno Marsudi បានធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ និងទៅកាន់ប្រទេសសិង្ហបុរី នៅក្នុង សប្ដាហ៍នេះ ក្នុងកិច្ចប្រឹងប្រែងការទូតមួយជួយស្ដារប្រជាធិបតេយ្យនៅ ភូមាដែលធ្លាក់ចូលក្នុងរបបរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។ អ្នកស្រី Retno បានធ្វើកិច្ចចរចាស្តីពីវិបត្តិនៅភូមាជាមួយ អ្នកស្រី Erywan Yusof ដែលជាសមភាគីប៊្រុយណេ។ ប្រទេសព្រុយណេ នៅឆ្នាំនេះគឺជាប្រធានប្តូរវេននៃសមាគមអាស៊ាន ហើយសមាគមនេះក៏មានភូមាជាសមាជិកផងដែរ។
video

IDEA TALK៖ តើក្រុមមេដឹកនាំបក្សសង្គ្រោះជាតិពិតជាមានគំនិតអាត្មានិយមក្នុងនយោបាយនៅកម្ពុជា?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីអំពី៖ តើក្រុមមេដឹកនាំបក្សសង្គ្រោះជាតិពិតជាមានគំនិតអាត្មានិយម មិនឱ្យអ្នកណាធ្វើនយោបាយនៅកម្ពុជាក្រៅពីក្រុមខ្លួន?
video

រដ្ឋាភិបាលសម្រេចបង្កើនប្រាក់ផាកពិន័យជនណាដែលគេសវេះមិនធ្វើចត្តាឡីស័ក ពីមួយលានរៀល ដល់ប្រាំលានរៀល

រដ្ឋាភិបាលលោកហ៊ុន សែន បានសម្រេចបង្កើនប្រាក់ផាកពិន័យចំពោះជនទាំងឡាយណាដែលគេចវេះមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់រដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលអះអាងថា ការសម្រេចនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការ ឆ្លងរីករាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ដែលចុះហត្ថលេខា នៅថ្ងៃទី១៨ ខែកុម្ភៈ...
video

Human Rights Watch ថារដ្ឋាភិបាលលោកហ៊ុន សែន បានធ្វើសកម្មភាព ប្រឆាំងនឹងសេរីភាពអ៊ីនធឺណិតកាន់តែធ្ងន់ធ្ងរ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស( Human Rights Watch ) ព្រមានថារដ្ឋាភិបាលលោកហ៊ុន សែន ចាប់ផ្តើមធ្វើសកម្មភាពប្រឆាំងសេរីភាពបញ្ចេញមតិលើប្រព័ន្ធ អ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងឯកជនភាពរបស់ពលរដ្ឋ។ ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២១នេះ លើកឡើងថាការបង្កើត “ច្រកទ្វារអ៊ីនធឺណិតជាតិ” របស់រដ្ឋាភិបាលកម្ពុជា គឺជាការអនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនការឃ្លាំមើល ឬការត្រួតពិនិត្យតាម អ៊ីនធឺណិត...
video

នគរបាលខេត្តកំពត ចាប់បានមេខ្យល់ជនជាតិខ្មែរ២នាក់ ដែលនាំជនជាតិវៀតណាម៣នាក់ ចូលមកកម្ពុជាខុសច្បាប់

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន បង្ហាញការព្រួយបារម្ភ ចំពោះការរីករាលដាល់ នៃជំងឺកូវីដ-១៩ នៅកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន បានរកឃើញមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធមួយចំនួនប្រចាំការនៅតាមច្រកព្រំដែន ជាមួយប្រទេសជិតខាង អនុញ្ញាតឲ្យមានមនុស្សលួចចេញចូលកម្ពុជា ដោយសេរី ហើយមានមន្ត្រីសមត្ថកិច្ចខ្លះ ការពារឲ្យមានការគេចវេសពីការធ្វើចត្តាឡីស័ក ថែមទៀត។ ការព្រួយបារម្ភខាងលើនេះ បានកើតឡើងបន្ទាប់ពី លោក ហ៊ុន...
video

ក្រុមអ្នកឃ្លាំមើលសង្គមថា សហគមន៍អន្តរជាតិអាចនឹងដាក់ទណ្ឌកម្មលើមន្ត្រីមានអំណាចរបស់កម្ពុជារឹតតែខ្លាំងជាងមុន

អ្នកឃ្លាំមើលសង្គម លើកឡើងថា សហគមន៍អន្តរជាតិអាចនឹងពង្រីកការដាក់ទណ្ឌកម្មទៅលើមន្ត្រីមានអំណាចសំខាន់ៗរបស់លោក ហ៊ុន សែនបន្តទៀត។ ទណ្ឌកម្មទាំងនោះ នឹងធ្វើឱ្យបុគ្គលមានអំណាចទាំងឡាយមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន កាន់តែខ្លាំង ហើយធ្វើឲ្យលោក ហ៊ុន សែន កាន់តែឯកោរ។ ការអះអាងនេះធ្វើឡើងស្របពេលដែលមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិរបស់បក្សកាន់អំណាចដែលដឹកនាំដោយលោក ហ៊ុន សែន ត្រូវបានប្រទេសមហាអំណាចធំៗ ដូចជា...
video

សកម្មជនសិទ្ធិមនុស្សថា រដ្ឋាភិបាលកម្ពុជាគួរតែរៀបចំថវិការជាតិឲ្យបានច្បាស់លាស់ដើម្បីបំពេញសេចក្តីត្រូវរបស់ពលរដ្ឋឲ្យបានគ្រប់គ្រាន់

សកម្មជនការពារសិទ្ធិមនុស្ស ជុំរុញ ឲ្យរដ្ឋាភិបាលកម្ពុជារៀបចំថវិការជាតិឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញសេចក្តីត្រូវរបស់ពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយ ជាជាងទុកឲ្យពលរដ្ឋដាច់បាយរហូតបង្ខំចិត្តចំណាកស្រុកដើម្បីក្រពះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រុមការងារសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអាជ្ញាធររារាំងក្នុងពេលចុះចែកអំណោយជូនពលរដ្ឋដែលកំពុងជួបប្រទះជីវភាពខ្វះខាតក្នុងគ្រួសារធ្ងន់ធ្ងរ ដែលកំពុងត្រូវការជំនួយសង្គ្រោះបឋមជាបន្ទាន់។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា...
video

កូនប្រុសលោក ហ៊ុន សែន ថា កម្ពុជាបានដើរតួរជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអន្តរជាតិ គឺសក្តានុពលរបស់កម្ពុជាលើឆាកអន្តរជាតិ

កូនប្រុសរបស់លោក ហ៊ុន សែន មួយរូប បានសម្តែងមោទនភាពថា កម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្ត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិល្បីៗ គឺ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានសេរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែកុម្ភៈ...